ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ ក្រុមការងារ អញ្ជើញចូលរួមកាន់វេនបិណ្ឌទី៥ នៅវត្តកំពង់ភ្លុក!សៀមរាប៖នាព្រឹកថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឃុំកំពង់ភ្លុក បានដឹកនាំអនុប្រធាន សមាជិកសមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំកំពង់ភ្លុក និងនាយអាវុធហត្ថ ជាច្រើនរូប នាំយកបច្ច័យ និងទេយ្យវត្ថុ អញ្ជើញកាន់វេនបិណ្ឌទី៥ នៅវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្ដែត (ហៅវត្តកំពង់ភ្លុក) ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ក្នុងពិធីបុណ្យកាន់វេនបិណ្ឌទី៥ ដើម្បីចូលរួម ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក៕ក្នុងឱកាសវេនកាន់បិណ្ឌនេះ បាននាំយកបច្ច័យ និងទេយ្យវត្ថុរួមមាន ៖ សាដក ១ឈុត អង្ករ ១០០គីឡូក្រាម ទឹកសុីអីវ ១០យួរ ទឹកត្រី ១០យួរ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម មី ៥កេស ទឹកដោះគោ ១កេស ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ១០កេស និងបច្ច័យ ៤,០០០,០០០រៀល( បួនលានរៀល) ៕
ចំនួនអ្នកទស្សនា
វីដែអូ