កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតបុ័ងតោកាប់ នៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០៥នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសកើតឡើង នៅចំណុចភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បង្កឡើងដោយជនសង្ស័យឈ្មោះ នី ប្រុសពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោកាប់ទៅលើទៅលើជនរងគ្រោះឈ្មោះ នេន មិថុនាហៅ(យូ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសត្រង់កំភួនដៃខាងឆ្វេង។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, បានញ្ជាឱ្យកម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៤៥នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុច ភូមិសណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំតាមនីតិវិធី៕
ចំនួនអ្នកទស្សនា
វីដែអូ