ឃាត់ខ្លួនចាងហ្វាងកាសែត និងបក្ខពួក ៥នាក់ ករណីគាស់ផ្ទះលួចម៉ូតូ ៤គ្រឿង ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀនភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៥នាក់ ជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចអគារបោះបង់ចោលមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្របពេលក្រុមនេះបានធ្វើសកម្មភាពឆ្កឹះសោផ្ទះលួចយកម៉ូតូប្រជាពលរដ្ឋអស់ ៤គ្រឿង កាលពីទាបភ្លឺថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៥នាក់ រួមមាន៖ ១. ឈ្មោះ ឆៃ សុចិត្ត អាយុ ៣៦ឆ្នាំ (ចាងហ្វាងកាសែត CBN.TV)២. ឈ្មោះ ហេង ផល្លា អាយុ ៤០ឆ្នាំ៣. ឈ្មោះ ជេម ស៊ីណា អាយុ ១៨ឆ្នាំ៤. ឈ្មោះ ធី ពុទ្ធារ៉ា អាយុ ២៦ឆ្នាំ (មុខរបររត់កង់បី)៥. ឈ្មោះ រឿង ពិសិដ្ឋ អាយុ ២៥ឆ្នាំ (ពិនិត្យទឹកនោមឃើញមានសារធាតុញៀន) វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖អាវុធខ្លី ០១ដើម ម៉ាក K54 (គ្រាប់ ០៨គ្រាប់)សារធាតុសង្ស័យជាគ្រឿងញៀន ០១កញ្ចប់តូចម៉ូតូ Yamaha Exciter ០១គ្រឿង និងកង់បី PassApp ០១គ្រឿង និងប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ទូរស័ព្ទដៃ និងសម្ភារមួយចំនួនទៀត ។បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ចំនួនអ្នកទស្សនា
វីដែអូ