ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យមួយនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត
Wed,14 October 2026 (Time 05:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យមួយនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តកំពត៖ លោកវរសេនីយ៍ត្រី សៅ វាសនា ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស(ស្តីទី) នៅវេលាម៉ោង១១និង៤៤នាទី កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអង្គភាពយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃព្រូស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត។

ករណីបង្ក្រាបខាងលើនេះដោយអនុវត្តតាមបទបញ្ជាលោក
មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៖បានចំនួន០១នាក់ ឈ្មោះ ជិត ដាលី (ហៅតាំ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្ររស់នៅភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្ដកំពត ។ វត្ថុតាងចាប់យករួមមាន៖ ១- គ្រឿងញៀនចំនួន០៣កញ្ចប់(០២កញ្ចប់ធំនិង០១កញ្ចប់តូច)ទម្ងន់៥៥,៤៤ក្រាមថ្លឹងទាំងសំបក់ថង់។
២- ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១,៣-ថង់ច្រកគ្រឿងញៀនមួយចំនួន,៤- ឧបករណ៍ជក់គ្រឿងញៀន២,៥- ទូរស័ព្ទ ០១គ្រឿង,៦- ម៉ូតូ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ៖ និងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1555 នាក់
ខែនេះ :
7056 នាក់
3 ខែនេះ :
26748 នាក់
សរុប :
2103060 នាក់

វីដែអូ