ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតវត្ថុតាងជាច្រើន.!
Sat,17 October 2026 (Time 02:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតវត្ថុតាងជាច្រើន.!

​ព្រះសីហនុ៖ កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

​ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ប្រុស៣នាក់ ស្រី១នាក់) ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ២នាក់ និងជនជាតិខ្មែរ ២នាក់ ព្រមទាំងរឹបអូសបានវត្ថុតាងជាច្រើន រួមមានគ្រឿងញៀនចម្រុះប្រភេទជិត ២០០ក្រាម, ឧបករណ៍ប្រើប្រាស់ និងសែ្នដកែច្នៃគ្រឿងញៀន, ទូរសព្ទដៃ ៧គ្រឿង, ម៉ូតូ ៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
125 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1548 នាក់
ខែនេះ :
7049 នាក់
3 ខែនេះ :
26741 នាក់
សរុប :
2103053 នាក់

វីដែអូ