ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បង្ក្រាបក្រុមក្មេងទំនើង ចំនួន០២នាក់ និងដកហូតម៉ូតូចំនួន ០១គ្រឿង
Sun,18 October 2026 (Time 03:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 16នាក់)

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បង្ក្រាបក្រុមក្មេងទំនើង ចំនួន០២នាក់ និងដកហូតម៉ូតូចំនួន ០១គ្រឿង

សៀមរាប៖កងរាជអាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់ប្អូនៗយុវជនបើស្រឡាញ់ខ្លួនឯង ស្រឡាញ់​គ្រួសារ និងសង្គមជាតិ សូមបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។

ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ២២និង២០នាទី ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០២នាក់ និងដកហូតម៉ូតូចំនួន ០១គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុច ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុក​វ៉ារិន ខេត្តសៀមរាប។

តាមវិធានការជំនាញ ក្មេងទំនើងទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន យកមកអប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ ចំណែក​ម៉ូតូចំនួន០១គ្រឿង រក្សា​ទុក​បណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន។ អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការ
សិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1559 នាក់
ខែនេះ :
7060 នាក់
3 ខែនេះ :
26752 នាក់
សរុប :
2103064 នាក់

វីដែអូ