មនុស្ស១១នាក់ត្រូវអាវុធហត្ថខេត្តកំពង់ឆ្នាំងក្របួចជាប់ពាក់ព័ន្ធ ករណីគ្រឿងញៀន!ខេត្តកំពង់ឆ្នាំង៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទ្រង់ទ្រាយធំ ករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅ វេលាម៉ោង ០៨និង៣០នាទី នៅត្រង់ចំណុចភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ករណីនេះដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបទបញ្ជាផ្ទាល់ពី លោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោក វរសេនីយ៍ទោ លឹម ហាក់។ ក្នុងប្រត្តិបត្រការនេះសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ ឃាត់ខ្លួន ចំនួន ១១នាក់ (ភេទប្រុស) ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន,រួមទាំងវត្ថុតាងប្រភេទគ្រឿងញៀន (សង្ស័យម៉ាទឹកកក) ចំនួន ០៧កញ្ចប់ (ក្នុងនោះមាន១កញ្ចប់ធំ) មានទម្ងន់សរុប ១.៩៥ក្រាម (ទាំងសំបក) ម៉ូតូ ២គ្រឿង,ទូរស័ព្ទដៃ ៦គ្រឿង,គ្រាប់កាំភ្លើងប្រភេទការប៊ីន ចំនួន ១៨គ្រាប់,សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់ ៕
ចំនួនអ្នកទស្សនា
វីដែអូ