ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
យុវជន ចំនួន ០៨នាក់ ប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ ! ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនយកធ្វើការអប់រំ
Mon,19 October 2026 (Time 02:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

យុវជន ចំនួន ០៨នាក់ ប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ ! ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនយកធ្វើការអប់រំ
 
សៀមរាប៖កងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការពារសុវត្ថិភាពសង្គម និងទប់ស្កាត់ការរីករាលដាលនៃសារធាតុញៀន និងសារធាតុបំផ្លាញសុខភាពនានាក្នុងស្រទាប់យុវវ័យ។
 
នៅវេលាម៉ោង ២៣និង៣០នាទី យប់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃ កងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនយុវជន ចំនួន ០៨នាក់ ដែលប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ នៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការសម្របសម្រួលពីអយ្យការ អមសាលាដំបូងខេត្តសៀមរាប បានឲ្យធ្វើកិច្ចសន្យាអប់រំណែនាំនិងឲ្យអាណាព្យាបាលធានាយកទៅលំនៅដ្ឋានវិញ។
 
កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវ ដល់បងប្អូនអាណាព្យាបាល មាតាបិតាទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ តាមដានរាល់ការសេពគប់មិត្តភក្តិ និងការរស់នៅរបស់កូនៗឱ្យបានជិតដិតបំផុត។ បារីអេឡិចត្រូនិច និងទឹកក្រាធំ គឺជាសារធាតុដ៏គ្រោះថ្នាក់ដែលបំផ្លាញកោសិកាខួរក្បាល សុខភាពរាងកាយ និងអនាគតដ៏ភ្លឺស្វាងរបស់យុវជន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1567 នាក់
ខែនេះ :
7068 នាក់
3 ខែនេះ :
26760 នាក់
សរុប :
2103072 នាក់

វីដែអូ