ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ឆែកឆេររកឃើញ​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ០៥​ កញ្ចប់​ និងទូរស័ព្ទ​ចំនួន​ ០១ គ្រឿង​
Thu,01 October 2026 (Time 09:22 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

ឆែកឆេររកឃើញ​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ០៥​ កញ្ចប់​ និងទូរស័ព្ទ​ចំនួន​ ០១ គ្រឿង​

សមត្ថកិច្ចសង្ស័យ៖ហៅឆែកឆេររកឃើញ​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ០៥​ កញ្ចប់​ និងទូរស័ព្ទ​ចំនួន​ ០១ គ្រឿង​
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំផ្ទាល់ដោយលោក
វរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ។

នៅ ថ្ងៃទី ២៩​ ខែ​ កញ្ញា ឆ្នាំ ២០២៦ បានបញ្ជាលោកវរសេនីយ៍ត្រី សំ ចំណាន ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ ធ្វើការដើរល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានមកដល់ចំណុចភូមិ​ឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី​ ខេត្ត​តាកែវ​ បាន​ជួបមុខសញ្ញាចំនួន​ ០១​ នាក់​សង្ស័យហៅឆែកឆេររកឃើញ​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ០៥​ កញ្ចប់​ និងទូរស័ព្ទ​ចំនួន​ ០១ គ្រឿង​ដែលមាន៖

១-ឈ្មោះរីម រិទ្ធ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរកម្មកររោងចក្រ​ មានទីលំនៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ​ ។ (ជួញដូរ​ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។​ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ០៥ ​កញ្ចប់​ និង​ទូរស័ព្ទ​ចំនួន​ ០១​ គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន​ និង ដកហូតវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បី កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
196 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1619 នាក់
ខែនេះ :
7120 នាក់
3 ខែនេះ :
26812 នាក់
សរុប :
2103124 នាក់

វីដែអូ