ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ចាប់ខ្លួនបុរស២នាក់ ករណី លួច(ទូរស័ព្ទដៃ)នៅខណ្ឌឫស្សីកែវ
Tue,20 October 2026 (Time 09:24 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 10នាក់)

ចាប់ខ្លួនបុរស២នាក់ ករណី លួច(ទូរស័ព្ទដៃ)នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ដោយអនុវត្តតាមការដឹកនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានគោលការណ៍ណែនាំជំនាញ ពីលោកឧត្តមសេនី៍យ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគររបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ។

ស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណី លួច(ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុច លើផ្លូវបេតុង ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦និង០៥នាទី។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចលើផ្លូវបេតុង ក្រុមទី៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យ៖ ១-ឈ្មោះ សោ ភារ: ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋាន បន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)ពុំធ្លាប់ជាប់ពន្ធនាគារ។
២-ឈ្មោះ ឌៀប សុខនឿន ហៅ អាហ៉ីង ភេទប្រុស ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋាន បន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)ពុំធ្លាប់ជាប់ពន្ធនាគារ។

វត្ថុតាងចាប់យក ទូរស័ព្ទដៃចំនួន១១គ្រឿង (ប្រគល់ឲ្យជនរងជនរងគ្រោះ ឈ្មោះ អែម សុភា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ មានទីលំនៅចំណុចកើតហេតុ។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1553 នាក់
ខែនេះ :
7054 នាក់
3 ខែនេះ :
26746 នាក់
សរុប :
2103058 នាក់

វីដែអូ