ចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្លែងបន្លំជាយោធា ដើរសុំជំនួយតាមវត្តអារាម តាមផ្សារ និងតាមផ្ទះពីប្រជាពលរដ្ឋសៀមរាប៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីដើរសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ ដោយអះអាងថាយកទៅជួយកងទ័ពជួរមុខ។តាមចម្លើយសារភាពរបស់ ជនសង្ស័យបានអះអាងថា សម្ភារៈ និងប្រាក់ដែលប្រមូលបាន មិនបានយកទៅជួយកងទ័ពដូចការអះអាងឡើយ ប៉ុន្តែត្រូវបានយកទៅលក់ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងករណីនេះ កម្លាំងជំនាញបានដកហូតឯកសណ្ឋានយោធា មួកយោធា ទូរសព្ទ័ដៃ និងឯកសារមួយចំនួន ដើម្បីបន្តនីតិវិធីតាមច្បាប់។សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុនផ្តល់ជំនួយដល់បុគ្គលដែលអះអាងថាប្រមូលជំនួយសម្រាប់កងទ័ពជៀសវាងចាញ់បោកបុគ្គលមួយចំនួនដែលបម្រើប្រយោជន៍ផ្ទាល់ខ្លួន ៕
ចំនួនអ្នកទស្សនា
វីដែអូ