ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីកាប់ប្លន់យកម៉ូតូ បន្ទាប់ពីស្រាវជ្រាវអស់រយៈពេល១០ថ្ងៃ ខណៈបក្ខពួក៥នាក់ទៀតកំពុងគេចខ្លួន!
Fri,02 October 2026 (Time 04:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីកាប់ប្លន់យកម៉ូតូ បន្ទាប់ពីស្រាវជ្រាវអស់រយៈពេល១០ថ្ងៃ ខណៈបក្ខពួក៥នាក់ទៀតកំពុងគេចខ្លួន!

ខេត្តកណ្ដាល៖ករណីកាប់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល និងនគរបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវរយៈពេល១០ថ្ងៃ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីកាប់ប្លន់យកម៉ូតូ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥១ ត្រង់ចំណុចស្រុកអង្គស្នួល ខេត្តកណ្ដាល។

ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ ២០និង៥០នាទី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅចិញ្ចើមផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រឿន ម៉ារ៉ាឌី ភេទប្រុស អាយុ២០ឆ្នាំ។ ជនសង្ស័យមានស្រុកកំណើត និងទីលំនៅនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោមរកសារធាតុញៀន និងទទួលបានលទ្ធផលវិជ្ជមាន (+)។ ចំណែកបក្ខពួកចំនួន៥នាក់ទៀត ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងកំពុងគេចខ្លួន។

ដោយឡែក ជនរងគ្រោះមានឈ្មោះ អោ ពុធរី ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកធនាគារប្រៃសនីយ៍ សាខាថ្នល់ទទឹង ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពវាយប្រហារ និងយក
ម៉ូតូ និង សម្ភារៈដែលបាត់បង់រួមមាន ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF-7611 និងកាបូបស្ពាយដែលមានឯកសារការងារ
មួយចំនួន។ តាមការសារភាពរបស់ជនសង្ស័យ ក្រុមរបស់ខ្លួន
បានជួបជុំគ្នា និងយកអាវុធប្រភេទកាំបិតផ្គាក់ រួមទាំងដាវ ជិះម៉ូតូចំនួន៣គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ៥១ ដើម្បីស្វែងរកជនរងគ្រោះដែលធ្វើដំណើរតែម្នាក់ឯង។

នៅពេលប្រទះឃើញជនរងគ្រោះ ក្រុមជនសង្ស័យបានជិះម៉ូតូដេញតាម ហើយតាមការសារភាព បានប្រើកាំបិតផ្គាក់ និងដាវធ្វើសកម្មភាពវាយប្រហារ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ រហូតផ្ដួលម៉ូតូចោល។ បន្ទាប់មក ក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើត
ហេតុ។ ក្រោយមកតាមការសារភាពដដែល ម៉ូតូត្រូវបានបក្ខពួកម្នាក់ឈ្មោះ ឧត្តម យកទៅលក់នៅរាជធានីភ្នំពេញ ហើយជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបានទទួលប្រាក់ចំនួន ២៥០,០០០រៀល ពីចំណែកនៃការលក់ម៉ូតូ។

កម្លាំងនគរបាលបានឃាត់ខ្លួន រឿន ម៉ារ៉ាឌី នៅវេលាម៉ោង ១៤និ៣០នាទី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលនៅសេសសល់ ដើម្បីចាត់ការតាមច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
190 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1613 នាក់
ខែនេះ :
7114 នាក់
3 ខែនេះ :
26806 នាក់
សរុប :
2103118 នាក់

វីដែអូ