ចាប់ខ្លួនអ្នកសារព័ត៌មាន ម្នាក់ ករណីប៉ុនប៉ងរំលោភ លើកូនស្រីខ្លួនឯងជាច្រើនលើកបញ្ជូនទៅតុលាការខេត្តសៀមរាប៖កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកប្រាសាទបាគង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួន អ្នកសារព័ត៌មាន(អំណាចខ្មែរ)ម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ និងបំពារបំពានផ្លូវភេទ លើកូនស្រីខ្លួនឯង បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើប្តី របស់ខ្លួនឈ្មោះប្រាក់ គីមឡេង អាយុ៥៩ ឆ្នាំ រស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប (មុខរប សារពត៌មាន អំណាចខ្មែរ) ថាបានបំពាន ផ្លូវភេទ ទៅលើកូនស្រី របស់ខ្លួន ឈ្មោះ ឡ គ ឡ អាយុ១៥ ឆ្នាំ ។ ករណីបេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ប្រភព៖សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងរួច នគរបាលជំនាញ បានសាកសួរ និងសម្ភាសន៏ ជនរងគ្រោះបាន រៀបរាប់ ថា ឪពុកខ្លួនបានប្រព្រឹត្ត មកលើខ្លួនចំនួន៧ លើក លើកចុងក្រោយ នៅថ្ងៃទីមិនចាំ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ០០នាទី នៅក្នងផ្ទះរបស់ជនសង្ស័យ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប តែនាងមិនព្រម ចេះតែរើបំរះ ទើបមិនបានសម្រេច។ ម៉្យាងវិញទៀតឪពុកនាងប្រព្រឹត្តបែបនេះ ដោយសារម្តាយនាងមិននៅផ្ទះ គាត់ទៅធ្វើការរោងចក្រ នៅភ្នំពេញ១ ឆ្នាំមកហើយ និងឆ្លៀតឪកាសយកស្រីកំណាន់ មកនៅផ្ទះជាមួយរយៈពេល១ ឆ្នាំមកដែរ។ ហើយទង្វើដែលគាត់ប្រព្រឹត្ត គឺគាត់បិតទ្វារផ្ទះមុខជិតមិនឲ្យជាប់Cameraសុវត្ថិភាព ហើយស្រីកំណាន់គាត់ ក៏មិនដឹងដែរ ពីព្រោះគាត់ទៅក្រៅផ្ទះបាត់ ។ ហើយរឿងនេះ នាងមិនហ៊ានប្រាប់ម្តាយទេខ្លាចខ្មាស់ម្តាយ តែក្រោយមកម្តាយនាងបានទាស់គ្នា ជាមួយស្រីកំណាន់ឪពុក គាត់ជេរដៀលគ្នា តាឆាតMessengerហើយប្រាប់ថា នាងបើកដៃឲ្យឪពុកចាប់ដោះលេង ម្តាយនាងដូច្នេះ ក៏ឡើងមកសៀមរាប នាំមកដាក់ពាក្យបណ្តឹង។នៅចំពោះមុខ សមត្ថកិច្ច ជនសង្យ័យ មិនព្រមសារភាពឡើយ ។ តែក្នុងករណីនេះ មានសាក្សីម្នាក់ ឈ្មោះឡ គ ល ភេទស្រី អាយុ ១១ឆ្នាំ ត្រូវជាកូន ជនសង្ស័យបង្កើត បានឃើញឪពុកបានចាប់ដោះបងស្រី របស់ខ្លួន ដោយផ្ទាល់ភ្នែក ហើយទៅនិយាយប្រាប់ ស្រីកំណាន់ របស់ឪពុកខ្លួន។យោងតាមពាក្យបណ្ដឹង និងការរៀបរាប់របស់ជនរងគ្រោះ ព្រមទាំងសាក្សី ជនសង្ស័យ ត្រូវបាននគរបាលនគរបាលខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង និងត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនហើយនៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៦នេះ ៕
ចំនួនអ្នកទស្សនា
វីដែអូ