ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ព័ត៌មានថ្មីបំផុត
សេចក្តីប្រកាសព័ត៌មាន!
Sat,03 October 2026 (Time 08:38 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 29នាក់)

សេចក្តីប្រកាសព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាប ថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់មានខ្លឹមសារថា ៖ ដល់ករ! តៃកុងឡានសាលាឯកជនម្នាក់បានបៀត..បៀនកេរ្តិ៍ខ្មាស់លើសិស្សសាលាជាកុមារីជាង៤០នាក់ នៅខេត្តកណ្តាល។

-យោងតាមសំណើរសុំកិច្ចប្រតិបត្តិការស៊ើបអង្កេត របស់អង្គភាពការពារកុមារ(CPU) ពាក់ព័ន្ធករណី ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាស.កុមារ និងរំ.លោភសេព.សន្ថវៈមាន.ស្ថាន.ទម្ងន់.ទោ.សទាក់ទងនឹងជនរងគ្រោះ។

ក្រោយពីទទួលបានសំណើរខាងលើភ្លាម ដោយមានការសម្របសម្រួល ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការរនគរបាលខេត្តកណ្តាល ចាត់ឱ្យកម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផល៖

-ករណី៖ ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំ.លោភ.សេព.សន្ថវៈមាន.ស្ថាន.ទម្ងន់.ទោ.សទាក់ទងនឹងជនរងគ្រោះ
-ថ្ងៃខែកើតហេតុ ៖ អំឡុងខែកក្កដា ឆ្នាំ២០២៥ និងខែសីហា ឆ្នាំ២០២៦
-ទីកន្លែងកើតហេតុ ៖ សាលាអន្តរជាតិខ.ព.ភ.ប.ញ ទីតាំងនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
**ជនរងគ្រោះចំនួន០៣នាក់ (កុមារី)
**ជនសង្ស័យ ០១នាក់
-ឈ្មោះ ស៊ឹម សុគា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
-ធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
**វត្ថុតាងចាប់យករួមមាន
-ទូរស័ព្ទ០១គ្រឿង ម៉ាកOPPO A3X ពណ៌ឈាមជ្រូក។
-រថយន្ត ចំនួន ០២គ្រឿង
១.ម៉ាក រ៉េហ្វ ពណ៌ឈាមជ្រូក ផលិតឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2O-1945។
២.ម៉ាក ស៊ាំយ៉ុង ពណ៌ស ផលិតឆ្នាំ(មិនស្គាល់) ពាក់ផ្លាលលេខ ភ្នំពេញ 2DI-0427 ។

-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបតាមការគួរ!

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
178 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1601 នាក់
ខែនេះ :
7102 នាក់
3 ខែនេះ :
26794 នាក់
សរុប :
2103106 នាក់

វីដែអូ