អាវុធហត្ថក្រុងរុនតាឯកតេជោសែន បង្ក្រាបក្រុមក្មេងទំនើង ចំនួន០៣នាក់ រួមទាំងម៉ូតូ ០១គ្រឿងពេលធ្វើសកម្មភាពបង្ហោះម៉ូតូ សៀមរាប៖អាវុធហត្ថខេត្តសៀមរាបផ្គើនរំលឹកជាញឹកញាប់ សូមប្អូនៗបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។ការផ្គើនរំលឹកនេះជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ១៧និង០០នាទី កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៣នាក់ រួមទាំងម៉ូតូចំនួន ០១គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្ក ឲ្យមានការរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចផ្លូវបេតុងប្លុកV ស្ថិតក្នុងភូមិតានី(ធម្មជាតិ) សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ជាវិធានការរដ្ឋបាល ម៉ូតូទាំង ០៣គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅ មូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន។ អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ ៕
ចំនួនអ្នកទស្សនា
វីដែអូ