ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ខេត្តសៀមរាបត្រៀមរថយន្ដក្រុង ១១៥គ្រឿង សម្រាប់ផ្ដល់សេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
Tue,06 October 2026 (Time 11:32 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

ខេត្តសៀមរាបត្រៀមរថយន្ដក្រុង ១១៥គ្រឿង សម្រាប់ផ្ដល់សេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ក្រោមការយកចិត្ដទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងការកាត់បន្ថយការចំណាយថវិកាលើការធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលបានរៀបចំនូវរថយន្ដក្រុងចំនួន ១១៥គ្រឿង សម្រាប់ជូនបងប្អូនដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១៣ ខែតុលា ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ: រថយន្ដក្រុង ((City Bus) ចំនួន១១៥គ្រឿង នឹងដឹកអ្នកដំណើរពីភ្នំពេញទៅសៀមរាប និងពីសៀមរាប ត្រឡប់មកភ្នំពេញវិញ តាមទីតាំង និងម៉ោងកំណត់ ដូចជា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរពីភ្នំពេញមកសៀមរាប ចេញដំណើរនៅម៉ោង៦ និង៣០នាទីព្រឹក ត្រង់ចំណត OCIC ជ្រោយចង្វា មកចតនៅទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ចេញដំណើរនៅម៉ោង៦ និង៣០នាទីព្រឹក ទីតាំងចំណតនៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ទៅទីតាំងចំណតដីឡូតិ៍ OCICជ្រោយចង្វា រាជធានីភ្នំពេញ៕

អត្ថបទ៖ លោក អោត រត់
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
181 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1604 នាក់
ខែនេះ :
7105 នាក់
3 ខែនេះ :
26797 នាក់
សរុប :
2103109 នាក់

វីដែអូ