ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កម្ពុជា ឈានមួយជំហានទៀត ក្នុងយុទ្ធនាការ​លុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រោមការ​គាំទ្រពីចិន
Fri,13 March 2026 (Time 03:15 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 54នាក់)

ភ្នំពេញ៖ ក្រសួងព័ត៌មាន និងស្ថានទូតចិនប្រចាំកម្ពុជា បានរួមគ្នា​សម្ពោធគម្រោង «យុទ្ធនា ការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែង​​ប្រយុទ្ធ​ប្រឆាំងព័ត៌មានបំភ្លៃ» ដំ​​ណាក់​កាលទី២ កាលពីថ្ងៃទី១២​ខែមីនា នៅទីស្ដីការក្រសួងព័ត៌មាន។ យុទ្ធនាការ លុប​បំបាត់​ព័ត៌មានក្លែងក្លាយនៅកម្ពុជា ក្នុងជំហានថ្មី​​​នេះ នឹង​ផ្ដោតសំខាន់​លើពីការពង្រឹង​កិច្ច​ខិតខំប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ និងលើកកម្ពស់គុណភាពព័ត៌មាន។ គម្រោងនេះ ដំណើរការឡើង ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
នៅក្នុងពិធីសម្ពោធគម្រោង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា យុទ្ធនា​ការ​ដំណាក់កាលទី២នេះ មានគោលបំណងបង្កើនការយល់ដឹងដល់សាធារណជននៅ​កម្ពុជា ព្រមទាំងនៅក្នុងអនុតំបន់មេគង្គ អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មាន​ក្លែង​ក្លាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់។ គោលដៅសំខាន់មួយទៀត គឺលើកកម្ពស់​អក្ខរកម្មព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វ​ផ្សាយ ក្នុងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាន​។ រដ្ឋមន្ត្រីសង្កត់ធ្ងន់យ៉ាងដូច្នេះ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2968 នាក់
ខែនេះ :
11136 នាក់
3 ខែនេះ :
24879 នាក់
សរុប :
2076457 នាក់

វីដែអូ