ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ AGCL ព្រះខ័នស្វាយរៀង ជួប Manila Digger ដែលមានសមត្ថភាពប្រហែលគ្នា
Fri,13 March 2026 (Time 03:16 PM)
ដោយ ៖ BN Hotnews (ចំនួនអ្នកអាន: 61នាក់)

ព្រះខ័នស្វាយរៀង កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League ក្រោយទម្លាក់ភ្នំពេញក្រោននៅវគ្គ៨ក្រុមក្នុងលទ្ធផលទាំងពីរជើង ៦-២។ ក្រុមហ្វីលីពីន Manila Digger FC នឹងត្រូវជួបស្វាយរៀងជាថ្មី បន្ទាប់ពីក្រុមទាំងពីរប៉ះគ្នាម្តងរួចមកហើយនៅវគ្គជម្រុះតាមពូល។
នៅជំនួបវគ្គ៨ក្រុមចុងក្រោយជើងទី២ នៅពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី១២ ខែមីនា ក្រុមភ្ញៀវភ្នំពេញក្រោន រកបានគ្រាប់នាំមុខម្ចាស់ផ្ទះមុន ដោយកីឡាករ Moses John Dyer នៅចុវគ្គទី១ នាទី៤៥+៣។

នៅវគ្គទី២ ខ្សែការពារ Odawara សម្រេចបាន២គ្រាប់ម្នាក់ឯងនៅនាទី ៥១ និង ៦០ ជួយស្វាយរៀងវាយបកឈ្នះភ្នំពេញក្រោន ២-១ វិញ។ ដោយជើងទី១ ក្រុមលោក Mattew McConkey​ ឈ្នះក្រុមលោក Oleg Starynskyi ៤-១ ដូច្នេះសរុបទាំងពីរជើង ស្វាយរៀង ឈ្នះ ភ្នំពេញក្រោន ៦-២។

ក្រុមលោក McConkey នឹងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Challenge League ដោយត្រូវជួប Manila Digger។ ក្រុមហ្វីលីពីនមួយនេះ បានទម្លាក់ក្រុមឥណ្ឌូណេស៊ី Dewa United Banten ក្នុងលទ្ធផលទាំងពីរជើង ៣-២។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2969 នាក់
ខែនេះ :
11137 នាក់
3 ខែនេះ :
24880 នាក់
សរុប :
2076458 នាក់

វីដែអូ