ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
រដ្ឋដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាចំនួន២នៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីពង្រឹងសេវាសុខាភិបាល
Fri,13 March 2026 (Time 03:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ EIR គឺជាថ្នាលឌីជីថលដែលប្រើប្រាស់ជំនួសឱ្យការកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការដោយដៃ ទៅជាការកត់ត្រាតាមប្រព័ន្ធឌីជីថលស្វ័យប្រវត្តិ។ ចំណែកឯ ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល HFMIS គឺជាប្រព័ន្ធមេដែលប្រមូលផ្តុំរាល់ទិន្នន័យសុខាភិបាលទាំងអស់ពីគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស។ មុនពេលដាក់ដំណើរការ ប្រព័ន្ធនេះត្រូវបានដាក់ប្រើប្រាស់សាកល្បងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋចំនួន៣ រយៈពេលជាង១ឆ្នាំ។ ជាលទ្ធផលប្រព័ន្ធនេះ ត្រូវបានទទួលការសាទរ និងទទួលបានជ័យជោគរហូតឈានទៅប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទូទាំងប្រទេស។

ក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ EIR និង HFMIS លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកឡើង ថាប្រព័ន្ធទាំងពីរនេះជាសមិទ្ធផលដ៏ធំមួយដែលក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល បានធ្វើការ និងសិក្សារួមគ្នា ដើម្បីជំរុញលើការផ្ដល់សេវាសុខាភិបាលកាន់តែមានភាពទំនើប និងងាយស្រួលសម្រាប់ពលរដ្ឋ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
153 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2976 នាក់
ខែនេះ :
11144 នាក់
3 ខែនេះ :
24887 នាក់
សរុប :
2076465 នាក់

វីដែអូ