កាលពីថ្ងៃពុធ ទី១១មីនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមមួយ ដោយបានហៅឲ្យអ៊ីរ៉ង់ ត្រូវតែឈប់វាយប្រហារមកលើបណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ក៏ប៉ុន្តែ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ គេសង្កេតឃើញថា អ៊ីរ៉ង់បានសម្រុកវាយប្រហារកាន់តែខ្លាំង មកលើនាវាដឹកប្រេង ទីតាំងស្តុកប្រេងឆៅ ព្រមទាំងទីក្រុងធំៗ នៅតាមបណ្តាប្រទេសក្នុងតំបន់នេះ។ស្ថានីយស្តុកប្រេងឆៅ Muharraq ប្រទេសបារ៉ែន រងគ្រោះដោយគ្រាប់មីស៊ីលនិងដ្រូនរបស់ អ៊ីរ៉ង់ ថ្ងៃទី១២មីនា២០២៦ via REUTERS - Bahrain Information Ministryយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ទី១២មីនានេះ អ៊ីរ៉ង់បានបើកការវាយប្រហារ ច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយប្រើដ្រូននិងមីស៊ីល។ ការវាយប្រហារ ដែលអ៊ីរ៉ង់បានប្រកាសដំណឹងកាលពីថ្ងៃពុធ ថាគេនឹងសំដៅវាយប្រហារឲ្យចំគោលដៅ ទីប្រជុំជនសេដ្ឋកិច្ចពាណិជ្ជកម្ម និងទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសក្នុងតំបន់នេះ។ដូចការគំរាមរបស់អ៊ីរ៉ង់ ទីតាំងស្តុកប្រេងដ៏ធំមួយនៅ តំបន់ Muharraq របស់ប្រទេសបារ៉ែន ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបានរងការវាយប្រហាររបស់អ៊ីរ៉ង់។
ចំនួនអ្នកទស្សនា
វីដែអូ