ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំសម្របសម្រួលការរៀបចំផែនការអាងទន្លេ
Tue,12 May 2026 (Time 01:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំសម្របសម្រួលស្ដីពីការរៀបចំផែនការអាងទន្លេ ដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម និងតាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក Lance Gore អ្នកឯកទេសជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធទន្លេសាប តំណាងទីប្រឹក្សាគម្រោង និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
135 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2958 នាក់
ខែនេះ :
11126 នាក់
3 ខែនេះ :
24869 នាក់
សរុប :
2076447 នាក់

វីដែអូ