យោងតាមរបាយការណ៍របស់ស្ថាប័នឃ្លាំមើលភាពអត់ឃ្លានសកល (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ប្រជាជនស៊ូដង់ ប្រមាណ ១៩,៥លាននាក់ ដែលស្មើនឹងជាង ៤០ភាគរយនៃចំនួនប្រជាជនសរុប កំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ដែលនេះគឺជាវិបត្តិទុរ្ភិក្សដ៏អាក្រក់បំផុតក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ការរីករាលដាលនៃភាពអត់ឃ្លាន គឺជាមហន្តរាយចម្បងនៃសង្គ្រាមស៊ីវិលរយៈពេល ៣ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ដែលបានសម្លាប់មនុស្សរាប់សែននាក់ បំផ្លិចបំផ្លាញសេដ្ឋកិច្ច វិស័យកសិកម្ម និងបង្ខំឱ្យពលរដ្ឋ ១៤លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។ ទោះបីជាតួលេខចុងក្រោយនេះមានការថយចុះបន្តិចបើធៀបនឹងការព្យាករណ៍កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែតំបន់ចំនួន ១៤ ក្នុងរដ្ឋ Darfur ខាងជើង រដ្ឋ Darfur ខាងត្បូង និងរដ្ឋ Kordofan ខាងត្បូង នៅតែប្រឈមនឹងហានិភ័យនៃគ្រោះទុរ្ភិក្ស ដោយមានមនុស្ស ១៣៥,០០០នាក់ កំពុងប្រឈមនឹងភាពអត់ឃ្លានកម្រិត «មហន្តរាយ»។
ចំនួនអ្នកទស្សនា
វីដែអូ