(ប៉េកាំង)៖ នៅក្នុងពិធីជប់លៀងផ្លូវរដ្ឋនារដ្ឋធានីប៉េកាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាដោយចាត់ទុកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជា «មិត្តភក្តិ» និងបានបញ្ជាក់ថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន និងមានលក្ខណៈស្ថាបនាបំផុត។លោក ត្រាំ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ និងមានឥទ្ធិពលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ នៅក្នុងឱកាសនោះ លោកប្រធានាធិបតីក៏បានឆ្លៀតអញ្ជើញលោក ស៊ី ជិនពីង ឱ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះផងដែរ។
ចំនួនអ្នកទស្សនា
វីដែអូ