ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
គុយបា ព្រមានពីហានិភ័យនៃសកម្មភាពយោធាអាមេរិក ក្រោយសេចក្តីរាយការណ៍អំពីដ្រូន
Tue,19 May 2026 (Time 12:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

(ឡាហាវ៉ាន)៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រាល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងគុយបា នឹងនាំទៅដល់ការបង្ហូរឈាម រួមជាមួយផលវិបាកមិនអាចគណនាបាន សម្រាប់សន្តិភាព និងស្ថិរភាពតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦។

នៅលើបណ្តាញសង្គម X លោក Diaz-Canel សរសេរថា «គុយបា មិនមែនជាការគំរាមកំហែងណាមួយឡើយ»។

ការអត្ថាធិប្បាយនេះធ្វើឡើងក្រោយរបាយការណ៍របស់សារព័ត៌មាន Axios ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយយោងលើប្រភពចារកម្មសម្ងាត់ ថាគុយបាបានទទួលយន្តហោះដ្រូនយោធាជាង ៣០០គ្រឿង ហើយបានពិភាក្សាអំពីផែនការប្រើប្រាស់វា ដើម្បីវាយប្រហារមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រ Guantanamo នាវាយោធាអាមេរិក និងកោះ Key West រដ្ឋ Florida។

ជុំវិញសេចក្តីរាយការណ៍នេះ គុយបា​ចាត់ទុកថា សហរដ្ឋ​អាមេរិក​កំពុង​ប្រឌិត​ករណី​មួយ​ ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​អន្តរាគមន៍​យោធាដ៏មានសក្កានុពល​។ នៅតាមដងផ្លូវនៃរដ្ឋធានីឡាហាវ៉ាន អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេនឹងតស៊ូទប់ទល់ចំពោះការវាយប្រហារណាមួយ ទោះបីជាប្រទេសកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2962 នាក់
ខែនេះ :
11130 នាក់
3 ខែនេះ :
24873 នាក់
សរុប :
2076451 នាក់

វីដែអូ