(ភ្នំពេញ)៖ លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់។វគ្គបណ្តុះបណ្តាលនេះ បានសហការរៀបចំដោយវិទ្យាស្ថានជាតិការងារនែក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ-សាធារណរដ្ឋកូរ៉េ(ILO-Korea)។
ចំនួនអ្នកទស្សនា
វីដែអូ