សារព័ត៌មាន FT បានឱ្យដឹងថា ក្រុមហ៊ុនផលិត Chatbot «Claude» មួយនេះ នឹងពិភាក្សាអំពីសមត្ថភាពនៃម៉ូដែល AI ថ្មីរបស់ខ្លួនគឺ Mythos Preview ជាមួយបណ្តាក្រសួងហិរញ្ញវត្ថុឈានមុខ និងធនាគារកណ្តាលនានាមកពីស្ថាប័ន FSB បន្ទាប់ពីមានសំណើពីអភិបាលធនាគារកណ្តាលអង់គ្លេស (Bank of England) លោក Andrew Bailey។លោក Bailey គឺជាប្រធានស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោកមួយនេះ ដែលទទួលខុសត្រូវលើការសម្របសម្រួលច្បាប់ទម្លាប់ហិរញ្ញវត្ថុសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០ (G20)។ ទាក់ទិននឹងករណីនេះ ភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយទេ ហើយខាងក្រុមហ៊ុន Anthropic និងស្ថាប័ន FSB ក៏មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះដែរ។
ចំនួនអ្នកទស្សនា
វីដែអូ