(ខេត្តបន្ទាយមានជ័យ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សាន ណារិន អនុប្រធានសាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកពិធីផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលរៀបចំឡើងនៅសាលប្រជុំសាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ថ្លែងក្នុងឱកាសបើកពិធីផ្សព្វផ្សាយនេះលោក សាន ណារិន បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានចូលរួមផងដែរនោះ ឱ្យកាន់តែមានភាពជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយនូវវឌ្ឍនភាព និងព័ត៌មានសំខាន់ៗ អំពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនៃការអនុវត្តរបបសន្ដិសុខសង្គម ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលថ្មីៗរបស់ ប.ស.ស. ដែលកំពុងប្រើប្រាស់ផងដែរ។
ចំនួនអ្នកទស្សនា
វីដែអូ