ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
គ្រោះរន្ទះបាញ់សម្លាប់មនុស្ស៣នាក់ ក្នុងពេលតែមួយ នៅស្រុកបាកាន
Fri,29 May 2026 (Time 10:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

(ពោធិ៍សាត់)៖ មានករណីគ្រោះធម្មជាតិដ៏គួរឱ្យរន្ធត់ និងខ្លោចផ្សាមួយ បានកើតឡើងដោយសារតែហេតុការណ៍រន្ទះបាញ់ បណ្តាលឱ្យជនរងគ្រោះ ចំនួន៣នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលពួកគេកំពុងបង្កបង្កើនផលស្រូវ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចសួង ស្ថិតក្នុងភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ ជនរងគ្រោះទាំង៣នាក់ ដែលបានបាត់បង់ជីវិត មានចំនួន២គ្រួសារ រួមមាន៖

គ្រួសារទី១៖ មានឈ្មោះ សេង គឹម ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី) និងប្រពន្ធឈ្មោះ ជួន ពិសី ភេទស្រី អាយុ៣៣ឆ្នាំ (កំពុងមានផ្ទៃពោះ ចំនួន៣ខែ)។ បន្សល់ទុកនូវកូនក្នុងបន្ទុក ចំនួន ២នាក់ (ស្រី១នាក់) ឱ្យនៅកំព្រាទាំងកំរោល។

គ្រួសារទី២៖ ឈ្មោះ ចាន់ សូយ ភេទប្រុស អាយុ៤២ឆ្នាំ បន្សល់ទុកភរិយាឈ្មោះ សឿ ហ៊ីម អាយុ៤១ឆ្នាំ និងកូនក្នុងបន្ទុក ចំនួន៣នាក់ (ស្រីទាំង៣នាក់)។

មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានចុះទៅព្រួសស្រូវនៅវាលស្រែ ចំណុចខាងជើងសួង។ ស្រាប់តែពេលនោះ មេឃមានការប្រែប្រួល ភ្លៀងធ្លាក់ និងមានផ្គររន្ទះយ៉ាងខ្លាំង បណ្តាលឱ្យរន្ទះបាញ់ ចំជនរងគ្រោះទាំង៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះទាំង៣នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រៀបចំប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ទាំងក្តីក្តុកក្តួលបំផុត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
149 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2972 នាក់
ខែនេះ :
11140 នាក់
3 ខែនេះ :
24883 នាក់
សរុប :
2076461 នាក់

វីដែអូ