ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាព ផ្លូវ ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ
Fri,29 May 2026 (Time 09:59 AM)
ដោយ ៖ Admin (ចំនួនអ្នកអាន: 59នាក់)

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេសចុះពិនិត្យស្ថានភាព ផ្លូវ ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

បើតាមលោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ការងារកសាងលើកកម្រិតគុណភាពផ្លូវ ១ខ្សែខាងលើនេះមាន ២កំណាត់ មានប្រវែង ២.៩៧៣ម៉ែត្រ ដែលជាគម្រោងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង អាមេ រួមនឹងការកសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាគម្រោងជំពូក២១ (២០២៦) ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2964 នាក់
ខែនេះ :
11132 នាក់
3 ខែនេះ :
24875 នាក់
សរុប :
2076453 នាក់

វីដែអូ