(បន្ទាយមានជ័យ) ក្នុងឱកាសបុណ្យវិសាខបូជាលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ និងព្រះអង្គ ង៉ែត សម្ផស្ស ជំនួយការផ្ទាល់របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ និងជាម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិសូភី ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាននិមន្តនិងអញ្ជើញនាំយកបន្លែចម្រុះ រួមជាមួយផ្លែឈើ ជិត១តោន ទៅប្រគល់ជូនដល់ថ្នាក់ដឹកនាំមណ្ឌលជីវិតថ្មី ភ្នំបាក ដើម្បីប្រគល់ជូនចុងភៅ ធ្វើម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់ជនរងគ្រោះដែលទទួលការស្ដានីតិសម្បទា(បន្សាបគ្រឿងញៀន) ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជាមួយគ្នានោះលោក យឹម សំណាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ដែលបានធ្វើការគៀគរ និងនិមន្តបិណ្ឌបាត បានជាបន្លែស្រស់ធម្មជាតិពីបងប្អូនសប្បុរសធម៌ នាពេលនេះមកចែកជូន គឺដើម្បីជាការជួយសម្រួលការផ្គត់ផ្គង់ដល់ជនរងគ្រោះដែលទទួលការស្ដានីតិសម្បទា(បន្សាបគ្រឿងញៀន) (ដើម្បីធ្វើម្ហូបអាហារ បានបរិភោគ)បានមួយពេលជូនពួកគាត់។
ចំនួនអ្នកទស្សនា
វីដែអូ