(ភ្នំពេញ)៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការងារសមរម្យ» នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានប្រារព្ធរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាលរវាងគ្នាក្នុងសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជានានា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគមន៍ ចំនួន១ ជាសមាជិកក្រុមប្រឹក្សាភិបាលសរុបមានចំនួន៨៥ស្ថាប័ន និងមានប្រធានសហព័ន្ធសហជីពជាស្រ្តីចំនួន៩នាក់, សហជីពមូលដ្ឋានមានចំនួន៧៩០មូលដ្ឋាន មានកម្មករនិយោជិតជាសមាជិកសរុបចំនួន ៣៣៥,៨៣៩ នាក់(ស្រ្តីចំនួន ២៥៧,៩៨៦នាក់) មកពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី រោងចក្រកែច្នៃផ្លែស្វាយ ចម្ការកៅស៊ូ អប់រំ សេវាកម្ម ភោជនីយដ្ឋាន និងវិស័យ ទេសចរណ៍ នៅទូទាំងទាំងរាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រម្ពុជា មានភាពជាតំណាងបំផុត(MRS) ចំនួន៤១ មានអនុសញ្ញារួម(CBA) ចំនួន១៦។
ចំនួនអ្នកទស្សនា
វីដែអូ