(បាត់ដំបង)៖ ដោយមានការលេចឮព័ត៌មានពីមហាជន និងតាមបណ្តាញសង្គមកាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០២៦ រួចមក ក្រុមមន្រ្តីសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម, នគរបាល និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យការដាក់តាំងលក់ផ្លែទុរេន ជាក់ស្តែងនៅល្ងាចថ្ងៃដដែល ចំនួន៧ទីតាំង និងធ្វើការសួរបឋម ជាមួយអាជីវករ៨នាក់ នៅក្នុងផ្សារភូពុយ។បន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការសាកសួរទៅអាជីវករទាំង៨រូបនោះរួចមក ពួកគេបានឆ្លើយប្រាប់ថា បានទិញពីតាមផ្សារ នៅភ្នំពេញ និងតាមផ្សារ ខេត្តខេត្តត្បូងឃុំ ដើម្បីយកមកលក់នៅខេត្តបាត់ដំបង តែម្ចាស់ទុរេនឆ្លើយថា ពុំស្គាល់ប្រភពឈ្មោះម្ចាស់អ្នកលក់ឲ្យ និងលេខទូរសព្ទច្បាស់លាស់ទេ។ក្រោយសាកសួររួច មន្រ្តីជំនាញបានយកផ្លែទុរេនមួយចំនួន ដើម្បីផ្ញើទៅភ្នំពេញ នៅអគ្គនាយកដ្ឋាន ការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ធ្វើការពិសោធន៍រកសារធាតុគីមី ដោយប្រើរយ:ពេល៤ ទៅ៥ថ្ងៃ ទើបរកឃើញលទ្ធផលច្បាស់លាស់ ដើម្បីមានវិធានការ។ដោយឡែក ផ្លែទុរេនទាំង៧ទីតាំងនៅក្នុងផ្សារ មន្រ្តីជំនាញបានប្រគល់ឲ្យម្ចាស់លក់ដូរ ជាធម្មតាវិញ ចៀសវាងការខូចខាតផ្លែទុរេនទាំងនោះ ស្អុយរលួយ ធ្វើឲ្យខាតបង់ប្រាក់ដល់ម្ចាស់ផ្លែ។
ចំនួនអ្នកទស្សនា
វីដែអូ