ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
លោក ដូណាល់ ត្រាំ៖ ចំនួនកងទ័ពអាមេរិកដែលត្រូវកាត់បន្ថយនៅអាល្លឺម៉ង់ នឹងលើសឆ្ងាយពី៥០០០នាក់
Sun,03 May 2026 (Time 06:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាន់តែខ្លាំងថែមទៀត ស្តីពីការសម្រេចចិត្ត​របស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការដកកងទ័ពអាមេរិក៥០០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលដែលភាពប្រេះឆាកាន់តែរីកធំ ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប ជុំវិញបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាស ពីគម្រោងកាត់បន្ថយកងទ័ពក្នុងចំនួន៥០០០នាក់នៅអាល្លឺម៉ង់ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់​ក្រុមអ្នកសារព័ត៌មានថា ចំនួនកងទ័ពដែលត្រូវដក គឺនឹងច្រើនជាងនោះឆ្ងាយ។ ការសម្រេចចិត្តបែបនេះ គឺបន្ទាប់មានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលកាលពីថ្ងៃចន្ទដើមសប្តាហ៍ បាននិយាយថា អ៉ីរ៉ង់កំពុងធ្វើឱ្យទីក្រុងវ៉ាស៉ីនតោន រងភាពអាម៉ាស់នៅតុចរចា។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
126 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2949 នាក់
ខែនេះ :
11117 នាក់
3 ខែនេះ :
24860 នាក់
សរុប :
2076438 នាក់

វីដែអូ