(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ថាហេតុការណ៍ផ្ទុះដ៏សម្បើមនៅឯរោងចក្រផលិតកាំជ្រួចមួយក្នុងខេត្ត Hunan នៃប្រទេសចិន បានសម្លាប់ មនុស្ស២១នាក់ និងរងរបួស៦១នាក់ ជំរុញឱ្យលោកប្រធានាធិបតីចិន ស៊ី ជីនពីង អំពាវនាវឱ្យបើកការស៊ើបអង្កេតមួយជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV និង Xinhua ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅក្នុងទីក្រុង Changsha នៃខេត្ត Hunan ដែលសម្បូរទៅដោយរោងចក្រផលិតកាំជ្រួច កាលពីថ្ងៃចន្ទ ម្សិលមិញ នៅវេលាម៉ោង ៤៖៤០នាទីរសៀល។ ក្រុមអ្នកពន្លត់អគ្គិភ័យ ក្រុមអ្នកជួយសង្រ្គោះ និងបុគ្គលិកពេទ្យជិត ៥០០នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
ចំនួនអ្នកទស្សនា
វីដែអូ