ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខភរិយា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
Tue,05 May 2026 (Time 10:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី ជា សុខលី ភរិយាលោកអនុសេនីយ៍ឯក បេន រដ្ឋា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលក្រោយការសម្រាលកូន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ៉ឹម រស្មី ស្ថិតក្នុងភូមិស្នោទី១ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមពីសំណាក់ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏សូមជូនពរឲ្យលោកស្រី និងទារក មានសុខភាពល្អបរិបូរណ៍ និងមានសេចក្ដីសុខសុភមង្គលជានិច្ច៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
201 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
3024 នាក់
ខែនេះ :
11192 នាក់
3 ខែនេះ :
24935 នាក់
សរុប :
2076513 នាក់

វីដែអូ