(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រោងចក្រជាឆ្នាំងបាយរួមរបស់និយោជិត និងនិយោជក។ បងប្អូនកម្មករកម្មការិនី ត្រូវតែយកចិត្តទុកដាក់បង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងរៀនសូត្រចំណេះដឹងជំនាញបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយបទពិសោធន៍ជំនាញបច្ចេកទេស ជាគុណតម្លៃស្នូលដែលមិនអាចខ្វះបាន។លោកបានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការរិនីក្រុមហ៊ុន «ស៊ី.អ.ស៊ី.ខេ.២ អភិវឌ្ឍន៍កៅស៊ូ» និងក្រុមហ៊ុន «បៀន ហៀក អិនវេសមេន» ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅឃុំពពក ស្រុកស្ទោង។លោកអភិបាលខេត្ត បានបញ្ជាក់ថា ដំណើរការវិនិយោគចំការកៅស៊ូនេះ មានការចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិទាំងមូល និងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ពិសេសបានបង្កើនលំហូរសេដ្ឋកិច្ចគ្រួសារអចិន្ត្រៃយ៍ ដែលទាំងនេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់បំផុតជំរុញដល់ការវិនិយោគរបស់ក្រុមហ៊ុន ក៏ដូចជាការផ្សារភ្ជាប់រវាងនិយោជក និងនិយោជិតប្រកបដោយសេចក្តីសុខដុមរមនា។
ចំនួនអ្នកទស្សនា
វីដែអូ