(ពោធិ៍សាត់)៖ ក្នុងគោលបំណងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន និងជំរុញការផ្សព្វផ្សាយទេសចរណ៍បៃតងឱ្យកាន់តែរីកសុះសាយ កាលពីថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២៦ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះបេសកកម្មដោយផ្ទាល់ ដើម្បីពិនិត្យស្ថានភាពផ្លូវ សន្តិសុខសណ្តាប់ធ្នាប់ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមអ្នកស្នេហាការឡើងភ្នំជាង ១០០នាក់ នៅតំបន់ទេសចរណ៍ធម្មជាតិ «ភ្នំខ្នងព្រះ» ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានណែនាំដល់សហគមន៍ទេសចរណ៍ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសម្រួលតម្រាយផ្លូវ ដើម្បីធានាឱ្យមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរ, បង្កើនការយាមកាម និងរៀបចំសណ្តាប់ធ្នាប់ជូនភ្ញៀវកម្សាន្ត, ពង្រឹងសេវាកម្មផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលជូនគ្រួសារសហគមន៍។
ចំនួនអ្នកទស្សនា
វីដែអូ