(ភ្នំពេញ)៖ នៅក្នុងដំណាក់កាលសំខាន់ នៃការត្រៀមបន្តការសិក្សាថ្នាក់ឧត្តមសិក្សា សិស្សជាច្រើនកំពុងជួបបញ្ហាស្ទាក់ស្ទើរ និងមិនប្រាកដចិត្តថា តើគួរជ្រើសរើសជំនាញអ្វី ដែលសមស្របទៅនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងគោលដៅអាជីពរបស់ខ្លួន ។ ដើម្បីជួយសិស្សានុសិស្ស ឱ្យមានទិសដៅច្បាស់លាស់ ក្នុងការសម្រេចចិត្ត សាកលវិទ្យាល័យ ទួនហ្វា បានរៀបចំ “កម្មវិធីតម្រង់ទិសអំពីការជ្រើស រើសជំនាញ និងការសិក្សានៅសាកលវិទ្យាល័យ” នៅតាមវិទ្យាល័យជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។សាកលវិទ្យាល័យ ទួនហ្វា បានអំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ ហើយអញ្ជើញមកចូលរួម ជាមួយមិត្តភក្តិឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធថ្មីៗ និងត្រៀមខ្លួនសម្រាប់អនាគតការសិក្សា និងអាជីពប្រកបដោយភាពជោគជ័យ ៕
ចំនួនអ្នកទស្សនា
វីដែអូ