ថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ រកណីលួចនិងអ្នកទទួល​ផលចោរកម្ម បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប
Mon,10 August 2026 (Time 04:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ រកណីលួចនិងអ្នកទទួល​ផលចោរកម្ម បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ អាវុធហត្ថខេត្តសៀមរាប អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួនឱ្យបានល្អ ដើម្បីបង្ការកុំឱ្យជនឆ្លៀតឱកាសលួចយកបាន ។

ជាក់ស្តែង៖ កាលពីវេលាម៉ោង១១និង០០នាទី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខ 1296 ថា មានម៉ូតូ០១គ្រឿង ប្លុងចោលក្នុងដីឡូតិ៍ មួយ​កន្លែង​ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។​
ក្រោយពីបានទទួលព័ត៌មាន ភ្លាម កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើ​ការស្រាវជ្រាវ​ រហូតដល់វេលាម៉ោង០២និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ដែលពាក់ព័ន្ធករណី អំពើ​លួច(លួចម៉ូតូ) និងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ទៀត ដែលពាក់ព័ន្ធករណី ទទួល​ផលចោរកម្ម ។ វត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង។​

ជនសង្ស័យ៖ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និង​បាន
ប្រគល់ម៉ូតូ០១គ្រឿង ជូនម្ចាស់វិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
468 នាក់
សប្តាហ៍នេះ :
1936 នាក់
ខែនេះ :
10860 នាក់
3 ខែនេះ :
33536 នាក់
សរុប :
2086651 នាក់

វីដែអូ