ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ពន្ធករណីប្រើប្រាស់និង ក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
Sun,16 August 2026 (Time 12:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 24នាក់)

កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ពន្ធករណីប្រើប្រាស់និង ក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពត៖ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ពន្ធករណីប្រើប្រាស់និង ក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ករណីនេះ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង៣០នាទី កម្លាំងកងរាជអាវុធហត្ថក្រុងកំពត ចំនួន០៥នាក់ សហកាជាមួយកម្លាំងអ.ហខេត្តចំនួន២ នាក់ ដឹកនាំដោយលោក វ.ទោ សន សុខឿន មេបញ្ជាការកងរាជអាវុធហត្ថក្រុងកំពត។ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ +លទ្ធផលនៃការបង្ក្រាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់៖ ទី១,ឈ្មោះ ស៊ូ ស៊ុនផេង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត , ទី២,ឈ្មោះ ហាន់តារ៉ា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

ទី៣,ឈ្មោះ ពេជ្រ ស្រីល័ក្ខ ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត ។ + វត្ថុតាងចាប់យករួមមាន៖-គ្រឿងញៀនចំនួន០១កញ្ចប់តូចមានទម្ងន់ ០.៦១ ក្រាម ថ្លឹងទាំងសំបកថង់ -ទូរស័ព្ទចំនួន០១គ្រឿង-ឧបករណ៍ជក់គ្រឿងញៀនចំនួន ៣ ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងបង្រាបបទល្មើស អ.ហ ខេត្តកំពត ដើម្បីអនុវត្តតាមនិតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
411 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2939 នាក់
ខែនេះ :
9644 នាក់
3 ខែនេះ :
33974 នាក់
សរុប :
2092424 នាក់

វីដែអូ