ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ចាប់ខ្លួនពិរុទ្ធជនម្នាក់ អនុវត្តដីកាតាមអំណាចតុលាការ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស
Tue,18 August 2026 (Time 12:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 23នាក់)

ចាប់ខ្លួនពិរុទ្ធជនម្នាក់ អនុវត្តដីកាតាមអំណាចតុលាការ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស

ក្រុងតាខ្មៅ៖ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩ និង៤០នាទី នៅចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០០ ចខ/ក ចុះថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦ ចេញដោយលោក សោ សុតា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ដែលបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ ឈ្មោះ សឿន ផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុច : ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
399 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2927 នាក់
ខែនេះ :
9632 នាក់
3 ខែនេះ :
33962 នាក់
សរុប :
2092412 នាក់

វីដែអូ