ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធារញៀន
Tue,18 August 2026 (Time 07:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 23នាក់)

អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធារញៀន

ខេត្តបាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយអនុវត្តទៅតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ -ឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

+ដកហូតវត្ថុតាង៖ ១.គ្រឿងញៀនប្រភេទម្សៅក្រាមពណ៍ ស ថ្លា ម៉ាទឹកកក (ice) ចំនួន ០៨កញ្ចប់ទម្ងន់៣១៦.៤២ក្រាម (ថ្លឹងទាំងសំបក) ។ ២.ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន ០៨ដុំ ។ ៣.កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ០១។ ៤.ប្រាក់ដុល្លារ ចំនួន ២៤០ដុល្លា ។ ៥.ប្រាក់រៀល ចំនួន ៣.៤៨៥.០០០រៀល ។ ៦.រថយន្តចំនួន ០១គ្រឿង ។ ៧.ម៉ូតូចំនួន ០២គ្រឿង ។ ៨.លោហៈធាតុពណ៍លឿង (ខ្សែក)ចំនួន ០២ខ្សែ ។ ៩.លោហៈធាតុពណ៍លឿង (ក្រវិល) ចំនួន ០៣។ ១០.លោហៈធាតុពណ៍ ស (ក្រវិល) ចំនួន ០១គូ ។ ១១.បាយក្តាំងចំនួន ០២កញ្ចប់ ។ ១២.ទូរស័ព្ទចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
412 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2940 នាក់
ខែនេះ :
9645 នាក់
3 ខែនេះ :
33975 នាក់
សរុប :
2092425 នាក់

វីដែអូ