ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ប៉ូលិសស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
Wed,19 August 2026 (Time 09:37 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 22នាក់)

ប៉ូលិសស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៣០ នាទី នៅចំណុចក្រុមទី០៨ ស្ថិតនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចបានចុះល្បាតក្នុងភូមិសាស្រ្តខាងលើបង្រ្កាប ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ១.ឈ្មោះ លឹម រិទ្ធី ហៅធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

២.ឈ្មោះ សុះ សំណាង ហៅទន់ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅ ភូមិអូរកណ្តោល ឃុំស្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ៣.ឈ្មោះ វ័ន្ត ដាវ៉ាន់ ប្រុសអាយុ២១ឆ្នាំមានទីលំនៅ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំង។ វត្ថុតាងចាប់យកបានគ្មាន៖ បច្ចុប្បន្នជនសង្ស័យទាំង៣ កម្លាំងជំនាញសមត្ថកិច្ចបាន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2923 នាក់
ខែនេះ :
9628 នាក់
3 ខែនេះ :
33958 នាក់
សរុប :
2092408 នាក់

វីដែអូ