ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
អាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនបុរស០៣នាក់ ពាក់ព័ន្ធរក្សាទុក ជួញូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
Thu,20 August 2026 (Time 09:52 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

អាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនបុរស០៣នាក់ ពាក់ព័ន្ធរក្សាទុក ជួញូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តតាកែវ៖កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៧ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាក់ស្តែងជាបន្តបន្ទាប់ចំនួន ២ទីតាំង
+ ទីតាំងទី១ នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ + ទីតាំងទី២ នៅចំណុចភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។ +លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ (ប្រុស) ១,ឈ្មោះ គង់ សុខបាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រៃ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ​ ។ ២,ឈ្មោះ សឹង ពិសិដ្ឋ ហៅបឿក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

៣,ឈ្មោះ ណុប តុលា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ ។ ប្រតិបត្តិការខាងលើនេះ កម្លាំងទទួល
បានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំង៖ដកហូតវត្ថុតាងរួមមាន៖ ១,ក្រាមពណ៌សថ្លា ចំនួន ២ កញ្ចប់ ទម្ងន់១៥.១៦ក្រាម (ថ្លឹងទាំងសំបកថង់) ២,ទូរស័ព្ទចំនួន ៣ គ្រឿង,៣,ដាវដែកចំនួន ១ ដើម ៤,កាំភ្លើងកែឆ្នៃចំនួន ១ ដើម ៥,សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
403 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2931 នាក់
ខែនេះ :
9636 នាក់
3 ខែនេះ :
33966 នាក់
សរុប :
2092416 នាក់

វីដែអូ