សមត្ថកិច្ចស្រុកត្រពាំងប្រាសាទបង្ក្រាប ទីតាំង (Online Scams)បានមួយកន្លែងឃាត់មនុស្សបានចំនួន០២នាក់
សមត្ថកិច្ចស្រុកត្រពាំងប្រាសាទបង្ក្រាប ទីតាំង (Online Scams)បានមួយកន្លែងឃាត់មនុស្សបានចំនួន០២នាក់
ខេត្តឧត្តរមានជ័យ៖កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំង ប្រាសាទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានធ្វើការចុះស្រាវជ្រាវ និង បង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) មួយទីតាំងនិងឃាត់ខ្លួនមនុស្សបានចំនួន០២នាក់ ស្ថិតនៅភូមិ,ឃុំ ,ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ប្រតិបត្តិការនេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និង បទបញ្ជាផ្ទាល់ពីលោក
ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការ
នគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្គេមអនឡាញ មួយកន្លែង ស្ថិតនៅភូមិ.ឃុំ .ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ដោយឃាត់ខ្លួនមនុស្សចំនួន ០២នាក់៖ ទី១,ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ,ឃុំ,ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ទី២,ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។
កម្លាំងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ១,កុព្យូទ័រចំនួន ២គ្រឿង, ២,ទូរស័ព្ទចំនួន០២គ្រឿងរួមមាន៖ ១. IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង,២. IPhone ១៤pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ៖រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕