ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កងរាជអាវុធហត្ថស្រុកអង្គរជុំ បានឃាត់ក្មេងទំនើងចំនួន ០៥នាក់ ព្រមទាំង​ម៉ូតូ០២គ្រឿង យកមកធ្វើការណែនាំអប់រំ
Fri,28 August 2026 (Time 09:31 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

កងរាជអាវុធហត្ថស្រុកអង្គរជុំ បានឃាត់ក្មេងទំនើងចំនួន ០៥នាក់ ព្រមទាំង​ម៉ូតូ០២គ្រឿង យកមកធ្វើការណែនាំអប់រំ

កុំឱ្យអារម្មណ៍ខឹងមួយពេល ឬការចង់បង្ហាញភាពក្លាហានមួយភ្លែត ធ្វើឱ្យយើងសោកស្តាយពេញមួយជីវិត!​

សៀមរាប៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះអន្តរាគមន៍លើករណីក្មេងទំនើង កាលវេលាម៉ោង ២០និង៣០នាទី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ចំពោះសកម្មភាពដែលបង្កការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ជាក់ស្តែង កម្លាំងបានចុះទៅដល់ចំណុចហាងមួយកន្លែង ស្ថិត​ក្នុងភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ និងបានឃាត់ក្មេងទំនើងចំនួន ០៥នាក់ ព្រមទាំង​ម៉ូតូ០២គ្រឿង ដែលត្រូវបានរាយការណ៍ថា បានធ្វើសកម្មភាពរករឿងបម្រុងប្រើហិង្សាលើម្ចាស់ហាង បង្កការភ្ញាក់ផ្អើល និងរំខានដល់អ្នកជុំវិញ។

ជាវិធានការជំនាញ ម៉ូតូ ០២គ្រឿងត្រូវបានដកហូតរក្សាទុកជា​បណ្ដោះអាសន្ននៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ និងបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដោយឱ្យអាណាព្យាបាលមកធានា និងទទួលយកទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត។ អាជ្ញាធរបានអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង និងអំពើដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
396 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2924 នាក់
ខែនេះ :
9629 នាក់
3 ខែនេះ :
33959 នាក់
សរុប :
2092409 នាក់

វីដែអូ