ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលើកទិសដៅអនុវត្តបន្ត
Mon,31 August 2026 (Time 02:53 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 18នាក់)

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលើកទិសដៅអនុវត្តបន្ត

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលើកទិសដៅអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយបានការចូលរួមពី លោកស្នងការរង លោកនាយ- នាយរងការិយាល័យ លោកអធិការរងនគរបាលក្រុង-ស្រុក និងលោក-លោកស្រីនាយ-នាយរងផ្នែកទទួលការងារប្រឆាំងគ្រឿងញៀនជាច្រើនរូប ដើម្បីរួមគ្នាពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងចំណុចខ្វះខាតនានា ដើម្បីស្វែងរកដំណោះស្រាយឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំឱ្យកម្លាំងនគរបាលជំនាញទាំងអស់ បន្តពង្រឹងការងារស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេសការជួញដូរ ចែកចាយ និងរក្សាទុកដោយខុសច្បាប់ ព្រមទាំងយកចិត្តទុកដាក់លើការស្រាវជ្រាវរកមុខសញ្ញាសកម្ម និងបណ្តាញពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវទិសដៅ និងវិធានការសំខាន់ៗ សម្រាប់អនុវត្តបន្ត ដោយតម្រូវឱ្យកម្លាំងជំនាញពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមកាត់បន្ថយ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តសៀមរាប និងបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការរវាងកម្លាំងនគរបាលជំនាញ ជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីបទល្មើសគ្រឿងញៀន ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់នូវឧបករណ៍ តេស្តស្វែងរកសារធាតុញៀន ជូនដល់កម្លាំងជំនាញ ដើម្បីយកទៅប្រើប្រាស់ក្នុងការអនុវត្តវិធានការត្រួតពិនិត្យ និងស្វែងរកសារធាតុញៀននៅតាមមូលដ្ឋាន សំដៅចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
409 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2937 នាក់
ខែនេះ :
9642 នាក់
3 ខែនេះ :
33972 នាក់
សរុប :
2092422 នាក់

វីដែអូ