ថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ទីលានប្រយុទ្ធនៃក្រុមបក្សីកីឡាស្រុកកំពង់ត្រាច កំពុងលួចជ្រកក្រោមដំបូលកាស៊ីណូ វីម៉ាណ១៦៨ ក្រោមលេសអាជ្ញាប័ណ្ណមួយសន្លឹករបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងគណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា ក្លាយជាអំនួត អួតអាង មិនខ្លាចរអា អំណាចច្បាប់កម្ពុជា
Wed,05 August 2026 (Time 10:22 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 26នាក់)

ទីលានប្រយុទ្ធនៃក្រុមបក្សីកីឡាស្រុកកំពង់ត្រាច កំពុងលួចជ្រកក្រោមដំបូលកាស៊ីណូ វីម៉ាណ១៦៨ ក្រោមលេសអាជ្ញាប័ណ្ណមួយសន្លឹករបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងគណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា ក្លាយជាអំនួត អួតអាង មិនខ្លាចរអា អំណាចច្បាប់កម្ពុជា

ខេត្តកំពត៖ក្រុមមេខ្លោងបនល្បែង កុំពុងមានអំនួត អួតអាង ចងជាបក្សសម្ព័ន្ធ ជាក្រុម យ៉ាងរឹងមាំ បង្កើត អាខោន វេនផ្សាយ ចាក់បញ្ជាំង ឡាយ កក្រើក ផ្អើលលើបណ្ដាញសង្គម ចេញពីទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស ជ្រកក្រោម ដំបូលកាស៊ីណូ វីម៉ាណ ១៦៨ នៃតំបន់ព្រំដែន ព្រែកចាក ស្រុក កំពង់ត្រាច ក្រោមលេស អាជ្ញាប័ណ្ណ មួយសន្លឹក របស់ទីស្ដីការគណៈរដ្ឋមន្រ្តី និងគណៈកម្មាការគ្រប់គ្រងពាណិជ្ជកម្មល្បែងកម្ពុជា ធ្វើអោយម្ចាស់កាស៊ីណូនិងក្រុមមេខ្លោងបនល្បែងទាំងនោះ ខ្ពស់មុខ ខ្ពស់មាត់ ក្នុងការកើបលុយពីក្រុមញៀនល្បែងយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃ មួយថ្ងៃ លើវិស័យ ជល់មាន់ទ្រុងទ្រាយធំ ថែមទៀតផង។ ខណៈ លោកវរសេនីយ៍ទោ ញាន សារីអធិការ ស្រុកកំពងត្រាច លោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការខេត្តកំពត មិនទាន់ភ្ញាក់ពីដំណេក ហើយក៍មិនហ៊ានចេញវិធានការ ក្នុងការបង្កា ទប់ ស្កាត់ និងបង្រ្កាបដែរ ព្រោះម្ចាស់កាស៊ីណូវីម៉ាណ ១៦៨ នៃតំបន់ព្រំដែនព្រែកចាក មានអំណាច ធំជាង។

បើយោងតាមប្រភព បានអោយដឹងថា ម្ចាស់កាស៊ីណូ វីម៉ាណ១៦៨ នៃតំបន់ព្រំដែនព្រែកចាក ឃុំ ឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានផ្គើន មិនគោរព តាមលិខិតអនុញ្ញាតនៃបទដ្ឋានរបស់ទីស្ដីការ ខណៈរដ្ឋមន្ត្រីនិងគណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជានោះទេ.!ហ៊ានបើកអោយពលរដ្ឋខ្មែរ ចូលចាក់ភ្នាល់ភ្នាល់កក្រើកសង្វៀន និងមកគ្រប់ទិសទី ដើម្បី បើកឆាកប្រយុទ្ធដាក់លុយក្នុងមួយគូ រាប់រាយ រាប់ពាន់ ដុល្លា ខ្លះអាចឈានដល់មួយគូរមុឺនដុល្លាឯណ្ណោះ។

ប្រភពបន្ថែមថា ក្នុងការប្រកួតដណ្ដើម ពានរង្វាន់ ជាមួយជនជាតិវៀតណាមក្នុងកាស៊ីណូ វីម៉ាណ ១៦៨  មានការបង្កើត អាខោន វេនផ្សាយ ១៦៨ ដាក់ឡាយពេញបណ្ដាញសង្គមហ្វេសប៊ុក ផេក ក្រុមតេឡេក្រាម ចង់ជាបក្សសម្ព័ន្ធនិងតាំងខ្លួនថា មានឡាយសិន ច្បាប់ត្រឹមត្រូវ ក្នុងការបង្ហោះ ចែកចាយល្បែងពាសពេញលើបណ្ដាញសង្គមយ៉ាងគឃ្លើន មិនថាដឹងក្រសួងពាក់ព័ន្ធក្នុងប្រទេសកម្ពុជាបានជ្រាបដែរឬយ៉ាងណា.? បើសិនបានជ្រាប់ហើយ មេត្តាចាត់វិធានការ ទប់ស្កាត់ ទៅក្រុមអាណាមឹក បង្កើតអាខោន ផេក វេបផ្សាយ ឈ្មោះ មេហាក់ DK 666 និងប្រើ សហនាម ១៦៨ សង្វៀនព្រែកអោយខាន់តែបានផងចុះ។

ពលរដ្ឋនិងមហាជន សូមទទូច ស្នើរសុំនិងសូមសំណូមពរ ដល់ លោកវរសេនីយ៍ទោ  ញាន សារី អធិការ ស្រុកកំពង់ត្រាច លោក អូន ខន អភិបាលស្រុកកំពង់ត្រាច លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាកាឯកភាពខេត្តកំពតមេត្តាចាត់វិធានការ ប្រើកណ្ដាប់ដៃដែក បង្ការ ទប់ស្កាត់ និងបង្រ្កាបអោយទាន់ពេលវេលាផងទាន.!ដើម្បីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផៃ្ទដាក់ចេញកន្លងមកអោយមានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សា សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សង្គមជាតិ មិនភ័យព្រួយ បារម្ភ ទៅលើ អំពើរ ចោរកម្ម លួច ឆក់ ប្លន់ ជាដើមចម មកពីការចាញ់ល្បែង។

ជុំវិញករណីខាងលើសារព័ត៌មានជាច្រើនអង្គភាពមិនអាចធ្វើសេចក្តីរាយការណ៍ ពាក់ព័ន្ធនិងទីតាំងជល់មាន់ជ្រកក្រោមដំបូលកាស៊ីណូ វីម៉ាណ ១៦៨ ជូនលោក វរសេនីយ៍ទោ ញាន សារីអធិការ ស្រុកកំពង់ត្រាច បានទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ។រីឯលោក អូន ខន អភិបាលស្រុក កំពង់ត្រាច បានដាក់ចូលតាមប្រព័ន្ធតេឡេង រួចហើយ តែមិនមានការឆ្លើយតប។

ចំណែកលោក ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតសារព័ត៌មានយើងបានជ្រាបជូនដែរ តែបានត្រឹមចូលមើល មិនព្រមឆ្លើយតប។ចំពោះកណីរនេះអង្គភាពយើងក៍បានដាក់ចូលគោរព ជម្រាបជូន ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ផងដែរ ដើម្បីគោរពតាម វិជ្ជា ជីវៈសារព័ត៌មាន និងឆ្លុះបញ្ចាំង ភាពការពិតជូនថ្នាក់ដឹកនាំ អោយលោកបានជ្រាបបន្ថែម។

ការផ្សព្វផ្សាយ ខាងលើអង្គភាពយើង នៅតែទន្ទឹងរង ចាំពីសាមីពាក់ព័ន្ធ ចេញមកស្រាយបំភ្លឺ ជានិច្ចរាល់ម៉ោងធ្វើការ និងច្បាប់ ស្ដីពី របប សារព័ត៌មាន ៕សូមអរគុណ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
468 នាក់
សប្តាហ៍នេះ :
1946 នាក់
ខែនេះ :
10870 នាក់
3 ខែនេះ :
33546 នាក់
សរុប :
2086661 នាក់

វីដែអូ