ថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នៅខេត្តសៀមរាប
Wed,05 August 2026 (Time 01:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នៅខេត្តសៀមរាប

សៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» នៅសណ្ឋាគារសុខាខេត្តសៀមរាប។

កិច្ចប្រជុំកម្រិតកំពូលតំបន់នេះ ដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់សមាជិករដ្ឋសភា ព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំមុខងារសាធារណៈនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសដៃគូបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងអគ្គលេខាធិការអាស៊ាន តំណាងក្រសួង ស្ថាប័នថ្នាកជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់​អា​ស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិក​អាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

គោលបំណងចម្បងនៃកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) គឺដើម្បីជំរុញនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបនឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
468 នាក់
សប្តាហ៍នេះ :
1939 នាក់
ខែនេះ :
10863 នាក់
3 ខែនេះ :
33539 នាក់
សរុប :
2086654 នាក់

វីដែអូ