ថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ករណីភ្លើងឆេះផ្ទះ!
Thu,06 August 2026 (Time 02:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ករណីភ្លើងឆេះផ្ទះ!

សៀមរាប៖នៅយប់ថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះផ្ទះ នៅចំណុចភូមិស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប​ សហការ​ជាមួយ​កម្លាំងនគរបាល​ខេត្ត បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះផ្ទះខាងលើ ករណី​នេះមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕

ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
111 នាក់
ម្សិលមិញ :
468 នាក់
សប្តាហ៍នេះ :
1942 នាក់
ខែនេះ :
10866 នាក់
3 ខែនេះ :
33542 នាក់
សរុប :
2086657 នាក់

វីដែអូ